ប្រទេសកម្ពុជា

ខ្ញុំមិនខ្លាចញញើតនឹងសេចក្តីអាក្រក់ទេ

សេចក្តីណែនាំដល់ប្រជាជនកម្ពុជា

ខ្ញុំមានកិត្តិយសចំពោះឱកាសមួយនេះដើម្បីធ្វើការពិភាក្សាជាមួយប្រជាជនកម្ពុជាដែលជាបេក្ខភាពរបស់ខ្ញំូសម្រាប់ឈឈ្មោះជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក។នេះគឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាវិបត្តិសម្រាប់មនុស្សជាតិខណះពេលដែលសហរដ្ឋអាមេរិកត្រូវ រៀនច្រើនពីប្រទេសកម្ពុជា ពីព្រោះ ថានៅពេលនេះជាពេលដែលយើងកំពង់តែរងការលំបាកក្នុងការកសាងនិងបង្កើតរដ្ឋាភិបាលមួយដែលផ្តោត លើប្រជាជនហើយប្រកាន់ខ្ជាប់នូវការគោរពមិនត្រឹមតែក្នុងនាមជាប្រជាជាតិប៉ុណ្ណោះទេប៉ុន្តែក៏គោរពភាពនូវភាព ចម្រុះជាតិសា​ស្រ្តផងដែរ។ ភាពចម្រុះនៃប្រជាជនរបស់អ្នក និងវប្បធម៌របស់អ្នក ការគោរធម្មជាតិរបស់អ្នក និង ប្រពៃណីរបស់ដូនតារបស់អ្នកបានជម្រុញទឹកចិត្តយើង។

ប្រទេសកម្ពុជាបានថែរក្សាជីវចម្រុះសម្រាប់ផែនដីដ៏មានតម្លៃយ៉ាងច្រើនគួរឱ្យកត់សម្គាល់។មិនត្រឹមតែភាពចម្រុះ​នៃវប្បធម៌នៃប្រទេសកម្ពុជាដែលជាកំណប់សម្រាប់ផែនដីប៉ុណ្ណោះទេ ភាពចម្រុះនៃសត្វនិងរុក្ខជាតិ នៅក្នុងទឹកដី ដ៏វិសេសវិសាលរបស់អ្នកគឺ មានតម្លៃណាស់សម្រាប់យើង។ យើងសង្ឃឹមថាសហរដ្ឋអាមេរិកអាច រៀនអំពីរបៀប គោរពធម្មជាតិពីអ្នកផងដែរ។

យើងនឹងរកវិធីដើម្បីជួយអ្នកវិញតាមរយះ ការរៀបចំកិច្ចព្រមព្រៀងរយៈពេលវែងក្នុងកិច្ចសហការរវាងពលរដ្ឋ យើង តែមិនមែនរវាងធនាគារនិងជីវកម្មចម្រុះទេ។

ដំបូងក្រុមរដ្ឋបាលប្រធានាធិបតីរបស់ខ្ញុំនឹងធ្វើការសុំទោសជាផ្លូវការចំពោះសង្គ្រាមសំងាត់ដែលបានប្រឆាំងនឹង ប្រទេសកម្ពុជានិងការទម្លាក់គ្រាប់បែកជាសម្ងាត់និងការដាក់ពង្រាយអាវុធគីមីនៅចន្លោះឆ្នាំ១៩៦៩និង១៩៧៣។ ពួកយើងមិនត្រឹមតែប្រើពាកសុំទោសមួយមុខទេយើងនឹងសន្យាថានឹងផ្តល់ជំនួយដ៏សមរម្យដល់ប្រទេសកម្ពុជា ទាំងមូលនិងចំពោះបុគ្គលដែលរងគ្រោះដោយផ្ទាល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំណងមិនមានន័យថាលុយទាំងអស់នោះទេ។

យើងនឹងជួយប្រជាជនរបស់​អ្នកឱ្យទទួលបានការអប់រំដោយសាកសមនឹងបង្កើតសហគមន៍ប្រកបដោយ និរន្តរភាព​ដល់ពួកគេ និងដើម្បីបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពលរដ្ឋអាមេរិក ដែលនឹងត្រួសត្រាយផ្លូវ សម្រាប់ កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនាពេលអនាគត។

សំណងជាលុយក៏នឹងមានចូលរួមផងដែរ រួមទាំងសំណងពីក្រុមហ៊ុនផលិតអាវុធ និងក្រុមហ៊ុន ឥន្ធនៈដែលបាន បង្ករអោយមានគ្រោះថ្នាក់នានាតាំងតែពីពេលខ្ញុំនៅក្មេង។ យើងនឹងបន្តការបោសសម្អាតនូវអាវុធនិងសារធាតុគីមីដែលនៅសេសសល់នៅក្នុងប្រទេសកម្ពុជានិងបន្តរការស្តារឡើងវិញនូវនីតិសម្បទារបស់អ្នករងរបួសដោយសារអាវុធនិងសារធាតុគីមីទាំងនោះ។

ខ្ញុំបានទៅលេងប្រាសាទអង្គវត្តជាមួយកូនៗ របស់ខ្ញុំកាលពីពួកនៅក្មេង ហើយយើងមាន ការរំជួល ចិត្តយ៉ាងខ្លាំង ចំពោះវប្បធម៌ដ៏ជ្រាលជ្រៅរបស់ខ្មែរ។ ទាំងប្រាជ្ញានិងសម្រស់ដែលយើងបានរកឃើញនៅប្រាសាទអង្គរវត្ត បង្ហាញពី សក្តានុពល ដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា ដែលអ្វីទាំងអស់នេះហើយដែលពួកយើងនឹង គាំទ្រនិងបន្តរ ផ្សព្វផ្សាយ និង ណែនាំដល់ សហរដ្ឋអាមេរិក និងពិភពលោកខាងក្រៅអោយបានដឹង។ វាមិនមែនជាការកេងប្រវ័ញ្ចធ្វើអាជីវកម្មរ៉ែ រុក្ខជាតិ សត្វឬ មនុស្សនោះទេ តែជាសក្តានុពលនៃការចូលរួមចំណែក ដល់អរិយធម៌មនុស្សដែលមានតម្លៃបំផុត។ ការចូលរួមវិភាគទានចំពោះអរិយធម៌មនុស្សជាតិរបស់ប្រទេសកម្ពុជា គឺមានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកនឹងប្រកាន់យកតំបន់អាស៊ីអាគ្នេយ៍ជាពិសេសប្រទេសកម្ពុជា ដើម្បីបង្កើតចំណង ទាក់ទងអោយ បានដល់កំពូលនាពេលអនាគត ហើយក៏បន្តរធ្វើការផ្លាស់ប្តូរបទពិសោធន៍រវាង​ប្រជាជន ទូទៅផងដែរ។  យើងចង់ អោយសិស្សសាលាបឋមសិក្សារបស់យើងសិក្សារួមគ្នាជាមួយ សិស្សសាលាបឋមរបស់អ្នក។ យើងចង់ អោយ រដ្ឋបាល មូលដ្ឋានរបស់យើងមានការផ្លាស់ប្តូរជិតស្និទ្ធជាមួយអ្នក។

យើងនឹងធ្វើការជាមួយគ្នាក្នុងវិស័យការទូតនិងសន្តិសុខ ហើយយើងនឹងបញ្ឈប់ នូវការជជែកដេញដោល ពីធនាគារវិនិយោគ និង ក្រុមហ៊ុនផលិតអាវុធ។ ចាប់ពីពេលនេះតទៅការពិភាក្សានឹងកើតឡើងតែពី ប្រជាពល រដ្ឋយើងប៉ុណ្ណោះ។

ខ្ញុំបានប្រកាសពីបំណងរបស់ខ្ញុំដើម្បីឈរឈ្មោះជាប្រធានាធិបតីនៅខែកុម្ភៈ(២០២០)។ ខ្ញុំបានថ្លែងសុន្ទរកថានិងបានជួបជាមួយជនជាតិអាមេរិក ជាពិសេសអ្នកដែលកំពុងរងគ្រោះពីភាពអសិលធម៍ ក្នុងប្រទេសរបស់យើង។ ជាមួយនឹងការចូលរួមយោបលរបស់ពួកគេ និងជំនួយពីពួកគេ ធ្វើអោយខ្ញុំុអាចចាប់ផ្តើម គូសទិសដៅវិជ្ជមានដល់សហរដ្ឋអាមេរិកនៅពេលអនាគតដែលពួកគេដើម្បី ចៀសឆ្ងាយពីការអូសទាញ ចូលភាពគ្រោះថ្នាក់ពីសង្គ្រាមគ្មានទីបញ្ចប់ ដែលបណ្តាលអោយប្រទេសជួបវិបត្តិ ក៏ដូចជាវីរុស និងប៉ារ៉ាស៊ីត ដ៏គ្រោះថ្នាក់ ដែលកំពុងបង្កររីករាលដាលដ៏គួរឱ្យរន្ធត់មួយហើយនោះ។

មានមនុស្សមួយចំនួនតូចដែលក្នុងនោះជានិស្សិតបញ្ចប់ការសិក្សានៅ យ៉េលនិង ហាវ៉ាដ ដែលខ្ញុំធ្លាប់ស្គាល់ ព្រមទាំងមិត្តភក្តិរបស់ខ្ញុំដែលមានទំនាក់ទំនងជាមួយគ្នាតាំងពីពេលដែលខ្ញុំចាប់ផ្តើមអាជីពដំបូង ពួកគេបាន

​សួរថាតើ “បេក្ខជន” ទាំងនេះមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ដើម្បីធ្វើជាប្រធានាធិបតី ឬថាតើ ការបោះឆ្នោតនេះ

​ជាការបោះឆ្នោតចុងក្រោយមែនទេ តើវាបានផ្តល់ការកែទម្រង់លើការដឹកនាំលើដាក់​វិធានការណ៏​លើការរាយ

​ការណ៍​ខុសទាក់ទងនឹងបញ្ហានានាឬក៏ថាការបោះឆ្នោតនេះសាកសមនឹងហៅថាជាការបោះឆ្នោតដែរឬទេ។ ពួកគេបានច្រានចោលការខិតខំរបស់ខ្ញុំ។

ប៉ុន្តែមនុស្សដែលខ្ញុំជួបជាមួយ និងអ្នកដែលខ្ញុំធ្វើការជាមួយបានយល់ពីអ្វីដែលខ្ញុំកំពុងនិយាយ។ ពួកគេដឹងថាខ្ញុំអត់ការងារធ្វើតាំងពីខែមករាត្រូវបង្ខំចិត្តចេញពីផ្ទះហើយប្រពន្ធខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ដោយសារការព្យាយាមរក្សាគ្រួសាររបស់យើងជាមួយគ្នា។ ខ្ញុំដឹងថាពួកគេកំពុងនិយាយអំពីអ្វីព្រោះខ្ញុំធ្លាប់មានបទពិសោធន៍។

ប្រសិនបើយើងមិនមានបេក្ខជនដូចជាខ្ញុំឈរឈ្មោះក្នុងការបោះឆ្នោត និង បេក្ខជនដូចជាខ្ញុំដែលមានឱកាស ត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះទេ យើងនិងមិនគួររៀបចំការបោះឆ្នោត​ទេវាអាចធ្វើឱ្យមានភាព អាម៉ាស់បំផុតទៅវិញតែប៉ុណ្ណោះ។

——————————————–

Introduction to Emanuel Pastreich

Emanuel Pastreich បានលេចធ្លោក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ដោយលោកបានឈរឈ្មោះ

​បោះសំលេងមុខគេ សម្រាប់គោលនយោបាយរបស់អាមេរិក ក្នុងវិស័យការទូតនិងសន្តិសុខដោយផ្តោត

​លើ ឡាស៊ែរទៅលើអាកាសធាតុនិងជីវចម្រុះ ការរងឥទ្ធិពលមហន្តរាយនានា​ដែលបណ្តាលមកពីបច្ចេកវិទ្យា ថ្មីទៅលើសង្គមមនុស្ស និងការប្រមូលផ្តុំនូវអាវុធសកល។

លោក Pastreich ខិតខំពង្រឹងប្រពៃណីនៃអន្ដរជាតិតាមលោក Franklin D. Roosevelt និងលោក Adlai Stevenson ក្នុងការសរសេរនិងសុន្ទរកថារបស់គាត់។

គាត់ទាមទារឱ្យក្រុមហ៊ុនដែលមានបានទន់រាប់ពាន់លានដុល្លាដោយសាជីវកម្មក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ដែលជាក្រុមហ៊ុនធំ ៗ ដូចជា Amazon និង Facebook ដំណើរការជាសហករណ៍អោយបានស្របច្បាប់។ 

ហើយបើម្ចាស់និងរដ្ឋបាលរបស់ក្រុមប្រេងឥន្ធនៈផូស៊ីលត្រូវបង្ហាញថាមានប្រព្រឹត្តពីបទឧក្រិដ្ឋ និងមាន ការផ្តល់ព័ត៌មានពីការបន្លំដល់រដ្ឋាភិបាល និង ប្រជាជនអំពីការប្រែប្រួលអាកាសធាតុ ត្រូវបានរឹបអូសភ្លាម។ ។

លោក Pastreich ដែលជាអ្នកជំនាញ ផ្នែកភាសារនៅអាស៊ី ដូចជាចេះភាសាកូរ៉េ ជប៉ុន និងចិន យ៉ាងស្ទាត់ជំនាញ បានចាប់ផ្តើមធ្វើជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Illinois ទីក្រុង Urbana-Champaign ក្នុងឆ្នាំ ១៩៩៨ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ទីក្រុងសេអ៊ូល តូក្យូនិងហាណូយ។